About GK

បណ្តាញ​សង្គម​GK ជាគេហទំព័រ​សំរាប់​ ហ្គេយ៍​​ និង មនុស្ស​ស្រលាញ់​ទាំង​ពីរ​ភេទកម្ពុជា​។ បណ្តាញ​នេះ​មាន​គោល​បំណង​បង្កើត​នូវ​បរិស្ថាន​ដ៏​ល្អ​មួយ​សម្រាប់​ហ្គេយ៍ និង​ មនុស្ស​ស្រលាញ់​ទាំង​ពីរ​ភេទ​​ដែល​បើក​ចំហ និង​លាក់​កំបាំង​ចូល​រួម​ជាមួយ​គ្នា​ទូទាំង​ប្រទេស។ មក​ដល់​ពេល​នេះGK​មាន​សមាជិក​ច្រើន​ឡើងៗ​ចូល​រួម​និង​ចែក​រំលែក​នូវ​គំនិត​ អំពី​ជីវិត​របស់​ពួក​គេ​តាម​រយះ​បច្ចេកវិទ្យា​អ៊ិនធើណិត​ដ៏​ទំនើប។ តាម​ពិត GK ជា​បន្តាញ​ដែល​មិន​មែន​សំរាប់​ការ​បើក​មើល​ជា​សាធារណៈ​នោះ​ទេ ដោយ​សារ​សមាជិក​ភាគ​ច្រើន​កំពុង​លាក់​បាំង​នូវ​អត្តសញ្ញាណ​ពិត​របស់​ គេ(មាតិកា​ទាំង​ឡាយ​ខាង​ក្នុង​គេហទំព័រ​ត្រូវ​បាន​បិទបាំង គឺ​មាន​ន័យ​ថា​សម្រាប់​តែ​សមាជិក​GK​ប៉ុណ្ណោះ)។ GK​បាន​សម្រេច​ចិត្ត​បង្កើត​នូវ​ប្លក់​មួយ​សម្រាប់​សាធារណៈ ហើយ​នឹង​ផ្សាយ​នូវ​អ្វី​ទាំង​ឡាយ​ទាក់​ទង​នឹង​ហ្គេយ៍(​ការ​ផ្សាយ​ខ្លះ​របស់​ GK​នឹង​មិន​សាកស​ម​សម្រាប់​ទស្សនជន​មិន​ទាន់​ពេញ​វ័យ)។ GK​ប្លក់​នឹង​កំពុង​​ព្យាយាម​ធ្វើ​សកម្មភាព​ដើម្បី៖

– លើក​កំពស់​ការ​យល់​ដឹង​របស់​មនុស្ស​ដែល​មាន​ភេទ​ធម្មតាអំពី​ហ្គេយ៍ និង សិទ្ឋ​របស់​គេ

–  រួម​គ្នា​ប្រឆាំង​នឹង​ការ​រើស​អើង​ការ​ស្រលាញ់​ភេទ​ដូចគ្នា

– បំពេញ​តម្រូវការ​របស់​ហ្គេយ៍ (ផ្តល់​ព័ត៌មាន ដំណឹង ចំណេះដឹង គំនិត អំពី​ជីវិត សិទ្ឋ ការ​អប់រំ សុខភាព សិច ស្នេហា…)

– ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ហ្គេយ៍ និង អ្នក​ស្រលាញ់​ទាំង​ពីរ​ភេទ​ ព្រមទាំង​អ្នក​ដែល​មាន​ភេទ​ធម្មតា ចែក​រំលែក​បទពិសោធន៍គ្នា

– ស្វែង​រក​ដំណោះ​ស្រាយ​​សម្រាប់​រាល់​បញ្ហា​របស់​សមាជិក​របស់​យើង​តាម​រយៈ​មតិ​សាធារណៈ…ល។

យើង​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ការ​ផ្សាយ​ប្លក់​នេះ​ និង សោកស្តាយ​ចំពោះ​កំហុស​ឆ្គង​ដោយ​អចេតនា​ណា​មួយ។ សូម​ផ្ញើរ​នូវ​មតិរិះគន់​បែប​ស្ថាប​នា​មក​កាន់​សារ​អេឡិចត្រូនិច​ khguy09@gmail.com.

ចំណាំ៖ GK blog & GK network ជា​តំបន់​ផ្សេង​ពី​គ្នា តែ​មាន​ក្រុម​ការងារ​តែ​មួយ។ GK network មាន​អាស័យ​ដ្ឋាន http://gaykhmer.ning.com

GK NETWORK is a social website which was created on Ning for Cambodian gay and bi guys. The network aims to create a good environment for guys who are looking for socialising with other open and hidden gay and bi guys nationwide. So far, GK has more and more members to join and share their idea about their lives via the modern technology. Actually, GK network is not a public networking website (Contents inside GK cannot be viewed publicly only its members can access all of its elements.)  as most of our members are hiding their real identity. GK has decided to create a blog for public view and it will be posted everything related to gays (some of its posts may contain inappropriate contents).  GK blog is acting in order to:

– raise awarness of straight people about gays and their rights

– unite to fight against homophobia

– meet gay and bi people demands (provide news,  information, ideas about gay lifestyle, rights, education, health, sex, love…)

– be a good place for gays bi and straights people to share their own experiences

– find a good solution sharing by public for our members’ problems…etc.

We are proud to launch this blog and also sorry for any unintentional mistakes. Please you feel free to criticize us constructionally via email: khguy09@gmail.com.

Note: GK blog & GK network are different sites but has the same team. GK network has its own address: http://gaykhmer.ning.com.

Advertisements
%d bloggers like this: